កាលពីថ្ងៃទី១ ដល់ ៦ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ នៃក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយមានការចូលរួមពីទីប្រឹក្សាគម្រោង(PIC) ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តកំពង់ធំ និងខេត្តកំពង់ចាម និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ
និងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គម្រោង ACSEP ដូចជា នៅខេត្តកំពង់ធំ (៥សហគមន៍)រួមមានៈ រោងចិញ្ចឹមមាន់ពូជចំនួន១ ទីលានហាលចំនួន៣ ឃ្លាំងស្តុកចំនួន២ និងរោងមាន់ចំនួន១ និងខេត្តកំពង់ចាម (៩សហគមន៍) រួមមានៈ ផ្ទះសំណាញ់ចំនួន៨ ខ្នង លានហាលចំនួន១ ឃ្លាំងស្តុកចំនួន២ រោងវេចខ្ចប់បន្លែចំនួន១ រោងចិញ្ចឹមមាន់សាច់ចំនួន២ និងរោងចិញ្ចឹមមាន់ពូជចំនួន៧។ ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គមនិងបរិស្ថានរបស់ ADB មន្ត្រីជំនាញផ្នែកគាំពារសង្គមនិងបរិស្ថាន និងយេនឌ័រ បានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖
១.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកទទួលផល
២.ពិនិត្យនិងប្រមូលព័ត៌មានពាក់ព័ន្ធផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន
៣.គ្រប់ទីតាំងស្នើសុំ មិនស្ថិតនៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃ អភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌
៤.សមាជិកសហគមន៍កសិកម្មនិងកសិករចិញ្ចឹមមាន់ស្រុក មិនមានវត្តមាននិងមិនមានផលប៉ះពាល់អវិជ្ជមានលើសិទ្ធិ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិច
៥.ទីតាំងដីសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាតតូច តម្រូវការដីជាកម្មសិទ្ធិច្បាស់លាស់
៦.ទីតាំងដីសាងសង់ត្រូវតែមានទំហំសមស្របតាមមាត្រដ្ឋានដែលស្នើសុំនៃសំណង់។