នៅថ្ងៃអង្គារ ៣រោច ដល់ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះបង្ហាត់បង្រៀនដល់ សមាគមកសិកម្មអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងទីប្រឹក្សាគម្រោង (AVCC) សរុបចំនួន ២៤រូប (ស្រ្តី ១៧រូប)។
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់ សមាគមកសិកម្មអ្នកដាំបន្លែសុវត្ថិភាពសៀមរាប នេះផ្តោតលើការរៀបចំឯកសារចាំបាច់មួយចំនួនរួមមាន ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងអនាម័យ , ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ ព្រមទាំងការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងឧបករណ៍សម្ភារៈចាំបាច់មួយចំនួនសម្រាប់គ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ។