នៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមសហការជាមួយផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រនៃគម្រោង ACSEP  និងមន្ត្រីពេទ្យសត្វថ្នាក់ខេត្តនៃខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយមន្រ្តីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងបានចុះពិនិត្យ សិក្សា ដល់ទីតាំងកសិករចិញ្ចឹមមាន់ក្នុងស្រុក និងបានសម្ភាសជាមួយ កសិករចិញ្ចឹមមាន់ក្នុងស្រុក ចំនួន ២ កន្លែង ក្នុងខេត្តបាត់ដំបង និង ៥ កន្លែងទៀត ក្នុងខេត្តបន្ទាយមានជ័យ ។