កាលពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ផលិតភាពកសិកម្ម (ACSEP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ រួមជាមួយនឹងទីប្រឹក្សាអនុវត្តគម្រោង (PIC) និងទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងពីការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច (Small Infrastructure) ដែលគាំទ្រដោយគម្រោង៖
១. ក្នុងខេត្តកំពង់ចាមចំនួន ១ទីតាំងគឺ រោងវេចខ្ចប់បន្លែដែលគម្រោងបានផ្តល់អោយសហគមន៍កសិកម្ម សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភា ស្រុកស្ទឹងត្រង់ ដែលខាងក្រុមហ៊ុនទើបតែចាប់កាយដីសម្រាប់ចាក់គ្រឹះសសរ និងគ្រោងសាងសង់គ្រោងនាពេលឆាប់ៗនេះ។
២. ក្នុងខេត្តកំពង់ធំចំនួន ១ទីតាំងទៀតគឺរោងចិញ្ចឹមមាន់មេបាពូជរបស់កសិករ បោយ ស៊ីវី ស្ថិតនៅភូមិរស្មីរំដោះ ឃុំសូយោង ស្រុកតាំងគោក ដែលក្រុមហ៊ុនបានចុះសាងសង់ជាគ្រោងទ្រុងហើយ ដែលគ្រោងនឹងបញ្ចប់នៅរយៈពេល ១ សប្តាហ៍ខាងមុខ។