នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្តិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង និងលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) & AFD ដោយមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ សមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិង សមាសភាគទី៣ ។ ក្រុមបេសកកម្ម បានចុះពិនិត្យ ៥ទីតាំង ក្នុងខេត្តកំពង់ធំ រួមមាន៖
១. សហគមន៍កសិកម្ម ច្រនាងស្វាយភ្លើងអភិវឌ្ឍន៍ ៖ កសិករចិព្ចឹាមមាន់មេបាពូជ ឈ្មោះ បោយ សាវី
• លក្ខខណ្ឌ័អ្វីខ្ឡះទទួលបានទ្រុងមាន់ មាន់មេបាពូជពីគម្រោង ACSEP
• ការគាំទ្របច្ចេកទេស ថែទាំ ការពារជម្ងឺ អនាម័យ និងទីផ្សា (កំពង់ធំ កំពង់ចាម និងភ្នំពេញ)
• សមត្ថភាពផលិតកូនមាន់ជំទង់ ៣០០ក្បាលកូនមាន់៥០០ក្បាល
• សមត្ថភាពលក់មាន់សាច់ ១២០ទៅ១៣០គីឡូក្រាម់
• បង្កើនក្រុមចិញ្ចឹមមាន់ លើស១២នាក់ ដើម្បីប្រែក្លាយ ជាសហគមន៍ចិញ្ចឹមមាន់
• គំនិតទិញរូម លក់រូម ការរៀបចំផែនការអាជីវកម្ម ជាមួយការគាំទ្រប្រាក់កម្ចីពី ធនាគា ស្ថាបនា និង អភិវវឌ្ឍនជនបទ ដើម្បី ផ្លាស់ប្តូរពីអាជីវកម្មគ្រួសារ ទៅពាណីជ្ជកម្មដើម្បីទទូលប្រាក់ចំណេញច្រើន និង ធានានូវនិរន្តភាព
២. សហគមន៍កសិកម្ម ភ្នំសន្ទុក មានសមាជិក ១៤៨នាក់ (ស្ត្រី៦៥នាក់) មានផ្ទៃដីដាំដុះស្វាយចន្ទី ៥១៦ ហិចតា បរិមាណផល ៧០០តោន
• ទទួលបានគាំទ្រឃ្លាំង ១០០តោន ពីគម្រោង ACSEP និង និតិវិធីគ្រប់គ្រងផែនការបរិស្ថាន
• មានកសិករបង្ហាញស្វាយចន្ទី ទទួលបានទិន្នផលខ្ពស់ និងតម្លៃនៃ CamGAP
• បង្រឹងប្រសិទ្ធិភាពអនុវត្ត កិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយក្រុមហ៊ុន MIRARTH Agri Tech Co., Ltd និង OLAM Outspan (Cambodia) Co., Ltd
• ការត្រួតពិនិត្យគុណភាពកសិផល និង កំណត់តម្លៃទីញ
• ការគ្រប់គ្រងក្រោយការប្រមូលផល
• ពិភាក្សាផែនការអាជីវកម្ម ទុនវិនិយោគភ្ជាប់ជាមួយប្រាក់កម្ចី
៣. សហគមន៍កសិកម្ម សន្ទុកសាមគ្គិ មានសមាជិក១៥៦នាក់(ស្ត្រី១០១) មានមុខរបរផ្គត់ផ្គង់បន្លែទៅសាលារៀន លក់ជី ឥណទានកសិកម្ម និង កែឆ្នៃស្វាយចន្ទី
• ទទួលបានគាំទ្ររានហាល ពីគម្រោង ACSEP និង និតិវិធីគ្រប់គ្រង ថែទាំ
.ទទួលបានប្រាក់កម្ចី ដើម្បីទិញ លក់គ្រាប់ស្ចាយចន្ទូី និង ដាំបន្លែ ផ្គត់ផ្គង់ទៅ ៣ សាលារៀន តាមកិច្ចសន្យាលក់
• កិច្ចសន្យា លក់គ្រាប់ស្វាយចន្តី ទៅក្រុមហ៊ុន OLAM Outspan (Cambodia) Co., Ltd ចំនួន ៥០ តោន
• ធានាគុណភាពកសិផលតាមស្តង់ដារ បើមិនប្រើថ្នាំពុលកសិកម្ម
• លក់រួមទីញរួម
• ស្នើសុំបន្ថែមឃ្លាំង និង គំាទ្រប្រាក់កម្ជី កំរិតសហគមន៍
៤. សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ កសិកររ ម៉ៅ សៃ Hydroponic កសិករមានដំាសាលាដ និង ចិញ្ចឹមកង្កែប មានសមាជិកដាំំបន្លែ ៨៣នាក់
• មានឈ្មូញទីញ ខេត្តកំពង់ធំ ផ្សារចុងសប្តាហ៍ និង ភ្នំពេញ
• ៥ភូមិ ៥ក្រុមផលិត បណ្តុះបណ្តាលជីកំប៉ុស្ត
• ផ្សព្វផ្សាយទីផ្សាបន្លែ តាមរយះ tiktuk, facebook and telegram
• គំនិតថ្មីលើបច្ចេកទេស auto water, auto fertilizer and auto spraying water while hot
• គណនា ថ្លែដើម និង វិភាគប្រាក់ចំំណេញ
• ទទូលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ CamGAP និងតម្លៃបន្លែម
• លើកទឹកចិត្តទីញរូម និង លក់រួម បង្កើនសមត្ថភាពចរចារតម្លៃ ដើម្បីបង្កើនប្រាក់ចំណេញ និង ក្លាយជាកសិករអាជីព មិនចាំបាច់ចំណាកស្រុក ឬធ្វើការអោយគេ
៥. ពិភាក្សារផ្លូវខ្សែថ្មិ KPT03& KPT07 ប្រវែង ៨.២៤គម នៅឃុំសាលាវិស័យ ខេត្តកំពង់ធំ នៃផែនការផ្លូវថ្មីប្រវែង ២៥.២៤គម ភ្ជាប់ពីឃុំសាលាវិស័យ ខេត្តកំពង់ធំទៅខេត្តព្រះវិហារ
• ស្នើសុំបណ្តុះបណ្តាលសុវត្ថភាពផ្លូវថ្នល់ ដាក់ផ្លាក់ចរាចរ និងអំពូលសូឡាបំភ្លឺផ្លូវ
• ស្នើផ្លូវបន្លែមប្រវែង ៥៨០០ម ក្រោយបានសិក្សារួច
• ការថែទាំផ្លូវ និង ជួសជុលផ្លូវ
• សារះប្រយោជន៍នៃការកសាងផ្លូវថ្មី
• ការរៀបចំផែនការគ្រប់គ្រប់បរិស្ថាន
• ការគ្រប់គ្រងអណ្តៅដី សំរាប់ចាក់ដី លើផ្លូវ
• ការទិញដីយករណ្តៅដី ជាដីមានកសិទ្ធិច្បាស់លាស់ ហើយមិនប៉ះពាល់លំនៅដ្ឋាន និង មុខរបរប្រជាពលរដ្ឋ