នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានបន្តដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ សមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានបន្តចុះពិនិត្យ ៤ទីតាំង ក្នុងខេត្តកំពង់ចាម រួមមាន៖
១. កសិដ្ឋានចិញ្ចឹមមាន់របស់លោក ប៉ូ វ៉ាន់ថា ស្ថិតនៅភូមិស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទទួលឥណទានកម្ចីពីគម្រោងតាមរយៈធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីកែលំអរ សាងសង់ទ្រុងមាន់ និងរៀបចំកសិដ្ឋានចិញ្ចឹមមាន់ចំនួន ១៥០០០ក្បាល
២. សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទទួលរោងវេចខ្ចប់ បន្លែចំនួន១ និង ម៉ាស៊ីនសម្ងួតចន្ទី ចំនួន ១
៣. សហគមន៍កសិកម្មអារ្សត្នោត អភិវឌ្ឍន៍ ស្ថិតនៅឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ បានទទួលឃ្លាំងស្តុកទំហំ ៥០តោន និង ម៉ាស៊ីនសម្ងួតចន្ទី
៤. សហគ្រាសកសិកម្ម ទ្បឹង ម៉ានុត ស្ថិតនៅឃុំតាអុង ស្រុកចំការលើ បានទទួល បង្ហាត់បង្រៀន គោលការណ៍ និង ជំហ៊ាន ដើម្បី ទទួលបានវិញ្ញាបនបត្រ សុវត្ថិភាពចំណីអាហារ លើ ស្តង់ដារ GHP/ HACPP