នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
ក្រុមការងារដឹកនាំដោយប្រធានសមាសភាគដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងអមដំណើរមន្រ្តីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យក្រុមទីប្រឹក្សាAVCC បានចុះសំណេះសំណាលជាមួយសមាជិកសហគមចំនួន២៥នាក់ក្នុងខេត្តកំពង់ធំដែលទទួលបានវិញ្ញាបនបត្រការអនុវត្តល្អកម្ពុជា(CamGAP) និងពិនិត្យមើលការងារនៅមូលដ្ឋានរបស់សហគមកសិកម្មក្នុងខេត្តកំពង់ធំ មានដូចជា៖
១) ជួបកសិករទទួលបានវិញ្ញាបនបត្រ Cam GAP ចំនួន ១នាក់ របស់សហគម
បន្លែសុវត្ថិភាពបុស្សម្កាក់។
២) ពិនិត្យមើលសហគមកសិកម្មសាលាវិស័យ កំពុងសាសង់ឃ្លាំង ១០០តោនបានប្រមាណ ៣៧%
៣) ពិនិត្យមើលសហគមកសិកម្មសន្ទុកសាមគ្គី កំពុងសាងសង់លានហាលបានប្រមាណ ១០០%។
៤) ពិនិត្យមើលសហគមកសិកម្មភ្នំសន្ទុកកំពុងសាងសង់ឃ្លាំង ១០០តោនបាន ៣៥%។