នៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ ទីប្រឹក្សាផ្នែកដំណាំរបស់ AVCC បានសម្របសម្រួល និងចូលរួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋានដំណាំឧស្សាហ៍កម្ម (DoIC) នាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ (DHSC) សហការជាមួយមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត និង PCs ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

- បានបន្តវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍កសិកម្ម ស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទីដល់កសិករខេត្តឧត្តរមានជ័យមានចំនួនសរុប ៧នាក់ (ស្រី្ត ១នាក់) ក្នុងនោះកសិករបង្ហាញចន្ទីចំនួន ៦នាក់។ខេត្តព្រះវិហារបានចំនួនសរុប ១៧នាក់ (ស្រី្ត ២នាក់) ក្នុងនោះកសិករបង្ហាញចំនួន ១៣នាក់ ( ស្រី្ត២)

- បន្តវគ្គបណ្តុះបណ្តាលបច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវ ដល់កសិករខេត្តកំពង់ចាមមានចំនួនសរុប១៤នាក់(ស្រី៦នាក់)​ ក្នុងនោះកសិករបង្ហាញចំនួន ៤នាក់ (ស្រី្ត ១នាក់)។ ខេត្តត្បូងឃ្មុំចំនួនសរុប១១នាក់(ស្រី២នាក់) ក្នុងនោះកសិករបង្ហាញចំនួន ២នាក់ (ស្រី្ត ១នាក់)។

គោលបំណងវគ្គបណ្តុះបណ្តាលសម្រាប់វគ្គទី២ ដើម្បី៖

- ផ្តលចំណេះដឹងបច្ចេកទេសលើការថែទាំ ស្លឹក និងត្រួយស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។

- យល់ដឹងអំពីកំរិតនៃការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មសំរាប់ដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។ ជាលទ្ធផលទទួលបាន៖

១) ក្រោយចប់វគ្គ កសិករទាំងអស់ កើនការយល់ដឹងពី ៤០% ដល់ ៧៥% តាមរយះការធ្វើតេស្តមុន និងក្រោយវគ្គ

២) កសិករយល់ដឹងបានល្អពីបច្ចេកទេសថែទាំត្រួយ ផ្កា ដំណាំចន្ទី និងស្វាយកែវរមៀតខុសរដូវ។

៣)កសិករមានចំណាប់អារម្មណ៍ចូលរួមដោយយកចិត្តទុកដាក់តាមរយៈការសាកសួរសំនួរជាច្រើនដោយក្តីរីករាយ។

៤) បានផ្តល់ធាតុចូលកសិកម្មដល់កសិករបង្ហាញតាមដំណាក់ៗ។