នៅរសៀលថ្ងៃ​ចន្ទ ១០រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវថ្ងៃទី១១ ខែឧសភា​ ឆ្នាំ ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំប្រជុំពិនិត្យវឌ្ឍភាពនៃការអនុវត្តសកម្មភាពការងារនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងប្រធានគ្រប់គ្រងគម្រោង (ACSEP) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក លោកស្រី តំណាងអង្គភាពអនុវត្តគម្រោង សមាសភាគលទ្ធផលទី១ (Output1) និយតករបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាសភាគលទ្ធផលទី២ (Output2) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាគលទ្ធផលទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(PIC) ទីប្រឹក្សាបច្ចេកទេសខ្សែច្រវាក់តម្លៃកសិកម្ម(AVCC) និងទីប្រឹក្សាជំនួយការគ្រប់គ្រងគម្រោង និងចូលរួមតាមរយៈវីដេអូពីចំងាយ ( zoom meeting) ពីអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅផងដែរ។ កិច្ចប្រជុំមានរបៀបវារៈចំនួន ២ គឺ (១) រាយការណ៍អំពីវឌ្ឍនភាពតាមសមាសភាគ និងផ្នែកនីមួយៗ (២) ការពិនិត្យសកម្មភាព និងទីតាំងសម្រាប់ត្រៀមទទួល ADB Review Mission ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី ១ ខែមិថុនា​ឆ្នាំ២០២៦។