នៅរសៀលថ្ងៃអង្គារ៍ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំប្រជុំពិនិត្យវឌ្ឍភាពនៃការអនុវត្តសកម្មភាពការងារនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងប្រធានគ្រប់គ្រងគម្រោង (ACSEP)។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងអង្គភាពអនុវត្តគម្រោង សមាសភាគលទ្ធផលទី២ (Output2) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(PIC) ទីប្រឹក្សាបច្ចេកទេសខ្សែច្រវាក់តម្លៃកសិកម្ម(AVCC) និងទីប្រឹក្សាជំនួយការគ្រប់គ្រងគម្រោង។ កិច្ចប្រជុំមានរបៀបវារៈចំនួន ៣ គឺ (១) រាយការណ៍អំពីវឌ្ឍនភាពតាមសមាសភាគ និងផ្នែកនីមួយៗ (២) ការអនុវត្តសកម្មភាពដែលបានរំលេចនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់(MOU) របស់ Review Mission កាលពីខែវិច្ឆិកាឆ្នាំ២០២៥ និង(៣) ការពិនិត្យសកម្មភាព និងទីតាំងសម្រាប់ត្រៀមទទួល Review Mission ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី ២ ខែឧសភាឆ្នាំ២០២៦។
ប្រជុំពិនិត្យវឌ្ឍភាពនៃការអនុវត្តសកម្មភាពការងារនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
2026-03-31