ថ្ងៃអង្គារ ៦កើត ដល់ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មន្ត្រីនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានសហការជាមួយប្រធានផ្នែកសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្នុងដំណើរការដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យលើភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដើម្បីកសាងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងត្បូងឃ្មុំ ទីប្រឹក្សាអភិវឌ្ឍន៍ផែនការធុរកិច្ច និងទីប្រឹក្សាអភិវឌ្ឍន៍កសិ-ធុរកិច្ច និងកិច្ចសន្យាកសិកម្ម (AVCC)។ 
ក្រុមការងារបានដឹកនាំសម្របសម្រួលកិច្ចជំនួបរវាងអគ្គនាយកក្រុមហ៊ុនអូឡាំកម្ពុជា និងគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម ចំនួន៤ នៅខេត្តកំពង់ចាម រួមមាន (១) សហគមន៍កសិកម្មសំបូរមានជ័យ (២) សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ (៣) សហគមន៍កសិកម្មអារក្សត្នោត និង (៤) សហគមន៍កសិកម្មធុរេនបែកអន្លូងស្ទឹត្រង់ ព្រមទាំងខេត្តត្បូងឃ្មុំ រួមមាន (១) សហគមន៍កសិកម្មរំចេកមានជ័យ និង (២) សហគមន៍កសិកម្មស្វាយចន្ទីរំចេក ។ 
លទ្ធផលនៃកិច្ចពិភាក្សារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន Olam Agri (Cambodia) Co., Ltd ៖
១- សហគមន៍កសិកម្ម (PACs) មានសក្តានុពលលើ៖
    - ការគ្រប់គ្រងកម្លាំងផលិត
    - ការគ្រប់គ្រងបច្ចេកទេសប្រមូលនិងរក្សាទុកកសិផល (ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិគម្រោង CFAVC និង ACSEP)
    - ផ្លូវដឹកជញ្ជូនល្អ (ថ្លៃសេវាដឹកជញ្ជូន និងការស្រកទម្ងន់ពីសហគមន៍ទៅឃ្លាំងស្តុកក្រុមហ៊ុន ត្រូវបានគិតបញ្ចូល)
២- ក្រុមហ៊ុន Olam Agri (Cambodia) Co., Ltd បានផ្តល់លក្ខខណ្ឌតម្រូវ៖
     - ប្រភេទៈ ពូជ M២៣ M21, H09 និង ពូជប្រពៃណី
     - ម៉ាស់គ្រាប់ៈ DC ចាប់ពី២៥% ឡើង
     - ពូជៈ M23, M21, HO9 ទំហំ/ទម្ងន់គ្រាប់១១០ គ្រាប់ក្នុង/គ.ក ចុះ (គ្រាប់សើម)
     - ពូជប្រពៃណីខ្មែរ ទំហំ/ទម្ងន់គ្រាប់១៦០ គ្រាប់ក្នុង/គ.ក ចុះ (គ្រាប់សើម)
     - គ្រាប់ស្វាយចន្ទីមិនជាប់សាច់
     - ភាពមិនស្អាតត្រឹម ៥% ចុះ
     - តម្លៃតាមហាងឆេង (ទីផ្សារ) ក្នុងតំបន់ដោយដាក់ជូនទៅក្រុមហ៊ុន ក្រុមហ៊ុននឹងពិនិត្យនៃតម្លៃលើទីផ្សារ 
បន្ទាប់មកនឹងទំលាក់ជូនតាមTelegram group (ចាប់ពីមុនម៉ោង១២ ថ្ងៃត្រង់)
     - សហគមន៍កសិកម្មដឹកផលិតផលចូលកន្លែងប្រមួលទិញស្វាយចន្ទីភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ 
     - ការទូទាត់ថវិកាជូន ២-៣ម៉ោងបន្ទាប់ពិនិត្យកសិផលនៅឃ្លាំងរួចរាល់
     - ភាគីក្រុមហ៊ុនផ្តល់តម្លៃបន្ថែមក្នុង១គីឡូក្រុម (ចន្លោះពី ៣០០៛ទៅ ៥០០៛ រួមជាមួយនឹងការដឹកជញ្ជូនតាមតំបន់ឆ្ងាយនិងជិត ស្រមតាមហេតុផលរបស់សហគមន៍កសិកម្មស្នើឡើងទៅកាន់ក្រុមហ៊ុន )
     - ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ក្រោយពីប្រជុំ និងរៀបចំសេចក្តីព្រាងនៃកិច្ចសន្យា និងអាចឈានដល់ចុះកិច្ចសន្យាផលិតកម្មកសិកម្ម
✍️ក្រុមការងារនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមទីប្រឹក្សា AVCC នឹងតាមដានថែមទាំងជំរុញកិច្ចការនេះ ដើម្បីទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក ៕