នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំការផែនការសកម្មភាព និងថវិកាគម្រោង (AWPB 2026) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោង និងគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាចុងក្រោយលើការរៀបចំការផែនការសកម្មភាព និងថវិកាគម្រោង (AWPB 2026) មុននឹងដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យ និងអនុម័ត។
រៀបចំកិច្ចប្រជុំស្តីពីការរៀបចំការផែនការសកម្មភាព និងថវិកាគម្រោង (AWPB 2026) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP
2025-10-03