នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រ័ន្ធព័ត៌មានទីផ្សាររបស់គម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» ដល់សហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំ នៅខេត្តព្រះវិហារ។ សិក្ខាកាមចូលរួមសរុបចំនួន ១៨នាក់ មានស្ត្រីចំនួន ៦នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ៩រូប និងមន្ត្រីកសិកម្មឃុំចំនួន ៩រូប។
សិក្ខាកាមចូលរួមបានទទួលចំណេះដឹងរួមមាន៖
- គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"
- ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ
- វិភាគបញ្ហានិងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ
- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ
- សហគ្រិនភាព
- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ
- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket
- របៀបប្រើប្រាស់ អេប APP CamAgriMarket