នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោង ផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP ) បានដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» ដល់សហគមន៍កសិកម្ម និង មន្ត្រីកសិកម្មឃុំ នៅសណ្ឋាគារ ភី&ធី ផាលេស- P&T Palace Hotel ក្នុងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ទីប្រឹក្សាឯកទេសផ្នែក អភិវឌ្ឍន៍កសិកម្ម និងកសិកម្មតាមកិច្ចសន្យា និងទីប្រឹក្សាឯកទេសផ្នែក ផែនការអាជីវកម្ម របស់ក្រុមហ៊ុន AVCC-ACSEP ។ សិក្ខាកាមចូលរួមសរុបចំនួន ២៤នាក់ មានស្ត្រីចំនួន ៥នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ១០រូប និងមន្ត្រីកសិកម្មឃុំចំនួន ១០រូប និងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ៤រូប។ គោលបំណង ៖
- គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"
- ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ
- ការគណនាថ្លៃដើមផលិត ចំណូល ចំណាយ និងចំណេញ រួមទាំងតម្លៃបន្ថែម
- វិភាគបញ្ហានិងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ
- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ
- សហគ្រិនភាព
- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ
- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket
- របៀបប្រើប្រាស់ អេប APP CamAgriMarket
ក្នុងដំណើរការវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេស បានធ្វើការវាយតម្លៃចំណេះដឹង មុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ។ សកម្មភាពពិភាក្សក្រុមលើប្រធានបទ «សារៈសំខាន់នៃការធ្វើផែនការការអាជីវកម្ម» ដែលចែកជាបីក្រុម ដោយមានតំណាងក្រុមឡើងធ្វើបទបង្ហាញ និងមានការចូលរួមផ្តល់យោបល់បន្ថែមលើការពិភាក្សាខាងលើពីទីប្រឹក្សា AVCC ផងដែរ៕