នៅថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រ័ន្ធព័ត៌មានទីផ្សារ នៃគម្រោង ACSEP បានដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» ។ សិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ មានស្ត្រីចំនួន ៩នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ១២រូប  និងមន្ត្រីកសិកម្មឃុំចំនួន១០រូប និងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ៤រូប។

អ្នកចូលរួមទាំងអស់នឹងបានយល់ដឹង៖

គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"

ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ

- ការគណនាថ្លៃដើមផលិត ចំណូល ចំណាយ និងចំណេញ រួមទាំងតម្លៃបន្ថែម

- វិភាគបញ្ហានិងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ

- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ

- សហគ្រិនភាព

- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ

- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ  CamAgriMarket

-  របៀបប្រើប្រាស់ អេប APP CamAgriMarket

ក្នុងដំណើរការវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេស បានធ្វើការវាយតម្លៃចំណេះដឹង មុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ។ សកម្មភាពពិភាក្សក្រុមលើប្រធានបទ «សារៈសំខាន់នៃការធ្វើផែនការការអាជីវកម្ម» ដែលចែកជាបីក្រុម ដោយមានតំណាងឡើងធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាតាមក្រុម៕