នៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារគណនេយ្យ ហិរញ្ញវត្ថុ នៃអង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹង និងបង្កើនសមត្ថភាពបន្ថែមលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តចំណាយថវិកាគម្រោង” នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលគឺដើម្បីឲ្យភ្នាក់ងារអនុវត្តគម្រោងទាំងអស់បានយល់ច្បាស់ពី៖

១. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនិងប្រចាំឆ្នាំ

២. ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស

៣. APFS (Annual Project Financial Statement)

៤. ការរៀបចំផែនការថវិកាប្រចាំឆ្នាំ (AWPB)

៥. ការស្នើសុំ ការទូទាត់ចំណាយ និងរៀបចំឯកសារគាំទ្រ

៦. ការងារផ្សេងៗទាក់ទងនឹងគណនេយ្យ ហិរញ្ញវត្ថុគម្រោង

ក្រោយវគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់ សិក្ខាកាមបានយល់កាន់តែច្បាស់បន្ថែមទៀតពីនីតិវិធី និងឯកសារយោងដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍វឌ្ឍនភាព និងការស្នើសុំថវិកាដើម្បីអនុវត្តសកម្មភាពគម្រោងប្រកបដោយប្រសិទ្ធភាព។