នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំនិងសម្របសម្រួលដោយ លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមភ្នាក់ងារអនុវត្តគម្រោង រួមដំណើរដោយ មន្ត្រីពីនាយកដ្ឋានកសិឧស្សាហកម្ម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងទីប្រឹក្សាឯកទេសគម្រោង AVCC/ACSEP បានជួបនិងពិភាក្សាជាមួយគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម សាមគ្គីភ្នំពេជ្របុរី ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ។ ប្រធានបទៈ
- សេចក្តីផ្តើម
- ផែនការទីផ្សារ
- ផែនការផលិតកម្ម
- ផែនការធនធានមនុស្ស
- ផែនការហិរញ្ញ
- ផែនការសកម្មភាព
- ការគ្រប់គ្រងហានិភ័យ និង
- អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
+ ចំណុចសំខាន់ៗមានៈ
- ការវិភាគសេដ្ឋកិច្ច ដើម្បីរកឱ្យឃើញថ្លៃដើមផលិតកម្មក្នុង១ហិចតា
- ការវិភាគស្វ័យ SWOT analysis
- ការយល់ដឹងពីអត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា
- ការបង្កើតនិងគ្រប់គ្រងក្រុមផលិតច្បាស់លាស់
- រៀបចំផែនការផលិតកម្ម
- ពង្រឹងអំណាចចរចា (យល់ដឹងពី ថ្លៃដើមផលិត តម្លៃគូប្រកួតប្រជែង និងកំណត់ថ្លៃដែលសហគមន៍អាចលក់បាន)។ ហើយក្រុមការងារនឹងបន្តសកម្មភាពតាមដាននិងវាយតម្លៃលើការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្ម សាមគ្គីភ្នំពេជ្របុរី ដើម្បីផ្ទៀងផ្ទាត់និងរកឱ្យឃើញប្រសិទ្ធភាពនិងប្រសិទ្ធផល៕