នៅថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកដំណាំឧស្សាហកម្មនៃសមាសភាគផ្នែកដំណាំ និងទីប្រឹក្សាគម្រោង នៃ AVCC ផ្នែកផលិតកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះ និងថែទាំដំណាំដំឡូងមីដល់កសិករជាសមាជិកសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារដែលមានកសិករចូលរួមមកពីសហគមន៍កសិកម្មចំនួន ០៧ រួមមាន៖ (១). សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូរព្រៃពីរ (២). សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ (៣). សហគមន៍កសិកម្មកោងយោងជួបជុំ (៤). ជាំក្សាន្តជាយដែនមានជ័យ (៥). សហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ (៦). សហគមន៍កសិកម្មត្បែងពីរសាមគ្គីរីកចំរើន និង (៧). សហគមន៍កសិកម្មក្របៅព្រហ្មទេព។ វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់លើការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការគ្រប់គ្រងស្មៅ និងប្រើប្រាស់ជី។
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះ និងថែទាំដំណាំដំឡូងមីដល់កសិករជាសមាជិកសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ
2026-05-29