ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំវគ្គសិក្ខាសាលាពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិក្នុងការគ្រប់គ្រងការផ្ទុះជំងឺបក្សី(មាន់) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ។ វគ្គសិក្ខាសាលានេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB ។
វគ្គសិក្ខាសាលានេះមានការចូលរួមពី ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតម្មសត្វ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និង ភ្នាក់ងារសុខភាពសត្វភូមិ សរុបចំនួន ៣៣ នាក់ក្នុងនោះមានស្រ្តី ០៦នាក់រួមមាន៖
• ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ចំនួន ០៥នាក់
• ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចំនួន ០៣នាក់ (២ នាក់ជាស្ត្រី
• ភា្នក់ងារសុខភាពសត្វភូមិ ចំនួន ២៥នាក់ (០៤នាក់ជាស្រ្តី)
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិជាមួយនឹងចំណេះដឹងថ្មីៗនៃការអនុវត្តជាក់ស្តែងក្នុងការអនុវត្តជីវសុវត្ថិភាពក្នុងការការពារជំងឺសត្វ ប្រព័ន្ធរាយការជំងឺសត្វ ការឆ្លើយតប និងការគ្រប់គ្រងការផ្ទុះជំងឺបក្សីពិសេសជំងឺផ្តាសាយបក្សី ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ និងអត្រាស្លាប់ ការខាតបង់សេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសុខភាពសាធារណៈតាមរយៈការអនុវត្តវិធានការអនាម័យបសុព្យាបាលឱ្យបានត្រឹមត្រូវ។