វឌ្ឍនភាពនៃការរៀបចំកសិដ្ឋានដាំបន្លែផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ លើផ្ទៃដី២.៥ ហិកតា លើដំណាំត្រកួន ស្ពែចង្កឹះ ស្ពែក្រញាញ់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖
- ការងារវាយបំបែកដី (សឺយដី) សម្រេចបាន ១០០%
- ការងារលើករងបន្លែ សម្រេចបាន ១០០%
- ការងារភ្ជាប់ប្រព័ន្ធភ្លើង សម្រេចបាន ១០០ %
- ការងាររៀបចំកន្លែងសម្រាក ហូបចុក របស់អ្នកបច្ចេកទេសសម្រេចបាន ១០០%
- ការងាររៀបចំប្រព័ន្ធទឹកស្រោចស្រពសម្រេចបាន ៤០%
- ការងាររៀបចំទិញពូជបន្លែ ជី និង ឧបករណ៎ សំភារ សម្រេចបាន ១០០ %
+ ផែនការបន្ត
- រៀបចំប្រពន្ធទុយោទឹកស្រោចស្រព
- ដាក់ជីទ្រាប់បាត(លាមកគោ, ជីគីមី)
- រាស់ពង្រាបដីលើរង និងឆូតជួរងបន្លែ
- ព័ទស្បៃជារបងការពារដំណាំពីសត្វចិញ្ចឹម
- និងដាំពូជបន្លែត្រកួន ។