ថ្ងៃចន្ទ ៦កើត ខែកត្តិក ដល់ថ្ងៃអង្គារ ៧កើត ខែកត្តិក  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី បទដ្ឋាន និងស្តង់ដារនៃការអនុវត្តផលិតកម្មល្អ GAP និង PGS ដល់សមាជិកសហគមន៍កសិកម្ម (PACs) និងកសិករចំនួន ១២វគ្គ ក្នុងខេត្តគោលដៅទាំង៦គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។  សិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៤០នាក់ (ស្រី្ត ១៣៨នាក់) មកពីសហគមន៍កសិកម្មចំនួន១២ ក្នុងខេត្តគោលដៅទាំង៦។ គោលបំណងនៃសិក្ខាសាលានេះ គឺបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្ម និងកសិករ ស្តីពីបទដ្ឋាននិងស្តង់ដារនៃការអនុវត្តផលិតកម្មល្អកម្ពុជា CamGAP និង PGS ដល់សមាជិកសហគមន៍កសិកម្ម (PACs) និងកសិករ ដើម្បីអាចផលិតផលិតផលបន្លែ និងផ្លែឈើសុវត្ថិភាពស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។