ចាប់ពីថ្ងៃទី១១-១៣ ខែឧសភា ឆ្នាំ២០២៦, ថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៦ និងថ្ងៃទី២៦-២៨ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃសមាសភាគផ្នែកដំណាំ បានចុះបើកសិក្ខាសាលាពិភាក្សាស្តីពីការរៀបចំសំណើចរចាបើកទីផ្សារសម្រាប់នាំចេញផលិតផលកសិកម្មដល់សមាជិកសហគមន៍កសិកម្មតាមបណ្តាខេត្តគោលដៅចំនួន៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន៣៧៨រូប (ស្រ្តី១៨៥រូប) មកពីអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៦ រួមមាន ដែលរួមមានៈ
១.ខេត្តកំពង់ចាមមានអ្នកចូលរួមសរុប ៦៣រូប (ស្រី្ត៣២រូប)
២.ខេត្តត្បូងឃ្មុំមានអ្នកចូលរួមសរុប ៦៣រូប (ស្រី្ត២៥រូប)
៣.ខេត្តព្រះវិហារមានអ្នកចូលរួមសរុប ៦៣ (ស្រី្ត៣១រូប)
៤.ខេត្តសៀមរាបមានអ្នកចូលរួមសរុប៦៣រូប (ស្រី្ត៣៣រូប)
៥.ខេត្តបាត់ដំបងមានអ្នកចូលរួមសរុប ៦៣រូប (ស្រី្ត២៦រូប)
៦.ខេត្តបន្ទាយមានជ័យមានអ្នកចូលរួមសរុប ៦៣រូប (ស្រី្ត៣៨រូប)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង គឺដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងចំណេះដឹងរបស់សមាជិកសហគមន៍កសិកម្មសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។